កក្កដា 22, 2026

ធនាគារ SME រៀបចំកិច្ចប្រជុំ TOWN HALL លើកទី៣

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានដឹកនាំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៦ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងបង្ហាញទិសដៅការងារសម្រាប់ឆមាសទី២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីវឌ្ឍនភាពការងារ សមិទ្ធិផលដែលសម្រេចបាន និងទិសដៅអាជីវកម្មរបស់ធនាគារ SME ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកឡើងពីផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្តនៅឆមាសទី២។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានរួមចំណែកពង្រឹងការប្រាស្រ័យទាក់ទងផ្ទៃក្នុង លើកកម្ពស់ការយល់ដឹងរួម និងជំរុញការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងសម្រេចគោលដៅរួមរបស់ធនាគារ។ ជាមួយគ្នានេះដែរ បុគ្គលិកក៏មានឱកាសផ្លាស់ប្តូរយោបល់ សាកសួរ និងចែករំលែកទស្សនៈដោយបើកចំហជាមួយគណៈគ្រប់គ្រងផងដែរ។

ជាទីបញ្ចប់ លោក ជា សុភ័ក្ត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះយ៉ាងសកម្ម និងបានអំពាវនាវឱ្យបន្តសាមគ្គីភាព ខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ធនាគារ។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាស និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែម

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា