កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៦៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេសហ្វូត

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេស ហ្វូត ដែលជារោងចក្រផលិតគ្រឿងទេសខ្មែរជាច្រើនប្រភេទ ក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា»​។

✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «គ្រឿងហ្លួង សាបារា» ​ដែលសម្រិតសម្រាំងកសិផលធម្មជាតិ ១០០% របស់កសិករខ្មែរ ដោយកែច្នៃជាគ្រឿងទេសជាច្រើនមុខរួមមាន៖ គ្រឿងការី គ្រឿងអាម៉ុក គ្រឿងកកូរ គ្រឿងម្ជូរគ្រឿង -ល- ដើម្បីជួយសម្រួលដល់ការចម្អិនរហ័សទាន់ចិត្ត។​ កាន់តែជាមោទនភាព! ម៉ាកសញ្ញា «គ្រឿងហ្លួង» បាននឹងកំពុងនាំយករសជាតិអត្តសញ្ញាណខ្មែរ ទៅបង្អួតនៅលើឆាកអន្តរជាតិ តាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ កូរ៉េ និងជប៉ុន

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

បន្ថែម

សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា