កក្កដា 2, 2026

អគ្គនាយក នៃធនាគារ SME អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “ការសាងស្ពាន MSMEs ទៅកាន់ទីផ្សារ”

រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការសាងស្ពាន MSMEs ទៅកាន់ទីផ្សារ» ក្នុងគោលបំណងចែករំលែកនូវយុទ្ធសាស្រ្តគន្លឹះ និងដំណោះស្រាយហិរញ្ញប្បទាន បំភ្លឺផ្លូវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង ពង្រីកវិសាលភាពទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស ព្រមទាំងជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃឱ្យកាន់តែរឹងមាំ និងមានចីរភាព ដែលរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

បន្ថែម

សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ