១. វិស័យពាណិជ្ជកម្ម (លក់ដុំ និងរាយ)
វិស័យពាណិជ្ជកម្ម ៖ សំដៅលើដល់សកម្មភាពលក់ឡើងវិញ (ទាំងលក់ដុំ និងលក់រាយ) ដោយគ្មានការបំប្លែង នៃផលិតផលថ្មី ឬផលិតផលប្រើប្រាស់រួច។
១.១. អាជីវកម្មលក់ កុំព្យូទ័រ សម្ភារៈបន្ទាប់បន្សំកុំព្យូទ័រ និងកម្មវិធី
១.២. អាជីវកម្មលក់ គ្រឿងសង្ហារឹមការិយាល័យ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ
១.៣. អាជីវកម្មលក់ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់, ផលិតផលសម្រាប់ពាក់នឹងជើង, ផលិតផល សម្រាប់ពាក់នឹងដៃ
១.៤. អាជីវកម្មលក់ផលិតផលឱសថ និងផលិតផលសុខាភិបាល
១.៥. អាជីវកម្មលក់ផ្កា និងដើមឈើ
១.៦. អាជីវកម្មលក់ សម្ភារការិយាល័យ សៀវភៅ ទស្សនវដ្តី កាសែត
១.៧. អាជីវកម្មលក់សម្ភារកីឡា ល្បែងលេង និងផលិតផលសម្រាប់ការធ្វើដំណើរ និងឧបករណ៍ភ្លេង
១.៨. អាជីវកម្មលក់សម្ភារសំណង់ ឧបករណ៍បរិក្ខារប្រព័ន្ធទឹក និងប្រព័ន្ធកំដៅ
១.៩. អាជីវកម្មលក់ ស្រូវអង្ករ គ្រាប់ធញ្ញជាតិ ម្សៅមី និងស្ករ
១.១០. អាជីវកម្មលក់គ្រឿងផ្គត់ផ្គង់សម្រាប់វេជ្ជសាស្រ្ត និងទន្តសាស្រ្ត
១.១១. អាជីវកម្មលក់បន្លែ ផ្លែឈើ
១.១២. អាជីវកម្មលក់ក្រណាត់សូត្រ អាវផាមួង សំពត់សូត្រ
១.១៣. អាជីវកម្មលក់វាំងនន
១.១៤. អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍
១.១៥. អាជីវកម្មលក់អីវ៉ាន់ចាប់ហ៊ួយ
១.១៦. អាជីវកម្មលក់គ្រឿងអេឡិចត្រនិកដូចជាម៉ាស៊ីនត្រជាក់,លក់កុំព្យូទ័រ
១.១៧. អាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ឡាន កង់
១.១៨. អាជីវកម្មលក់គ្រឿងសំណង់
១.១៩. អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ
១.២០. អាជីវកម្ម នាំចេញ នាំចូល
១.២១. អាជីវកម្ម គ្រឿងចក្រ គ្រឿងអគ្គីសនី គ្រឿងជ័រ
១.២២. អាជីវកម្មលក់ហ្គាស
១.២៣. អាជីវកម្មលក់គ្រឿងអគ្គិសនី និងឧបករណ៍អគ្គិសនីបៃតងផ្សេងៗ ដូចជា សូឡា និងគ្រឿងអគ្គិសនីដើរដោយខ្យល់
២. សេវាកម្ម
វិស័យសេវាកម្ម ៖ សំដៅដល់អាជីវកម្មទាំងឡាយដែលផ្គត់ផ្គង់ ទំនិញអរូបិយ ដែលរួមមានដូចជា សេវាកម្មដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន ជាដើម។
២.១. សេវាកម្មភ្នាក់ងារទេសចរណ៍
២.២. សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន
២.៣. សេវាកម្មជួសជុល និងថែទាំបរិក្ខារម៉ាស៊ីនត្រជាក់
២.៤. សេវាកម្មជួសជុល និងថែទាំយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
២.៥. សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ
២.៦. សេវាកម្មស៊ីឈ្នួលដឹកស្រូវ ផលិតផលកសិកម្ម
២.៧. សេវាកម្មផ្តល់សេវាគូសប្លង់
២.៨. សេវាកម្មផ្តល់សេវាដេគ័រ
២.៩. សេវាកម្មផ្តល់សេវារចនាខាងក្នុងផ្ទះ
២.១០. អាជីវកម្មហាងកាត់សក់
២.១១. សេវាកម្មធ្វើស្លាកយីហោ សេវាកម្មបោះពុម្ព
២.១២. សេវាកម្មសម្អាត និងថែទាំ
២.១៣. សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ
២.១៤. ក្រុមហ៊ុនសន្តិសុខ
២.១៥. មន្ទីរព្យាបាលជម្ងឺ
២.១៦. ក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្ម
២.១៧. ការផ្គត់ផ្គង់សេវាអគ្គិសនី
២.១៨. គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ចំណេះដឹងទូទៅ និងភាសាបរទេស
២.១៩. អាជីវកម្មម៉ៅការតប្រព័ន្ធទុយោទឹក
២.២០. អាជីវកម្មម៉ៅការតប្រព័ន្ធភ្លើង
២.២១. សេវាកម្មសម្រាប់វិស័យកីឡា ក្លឹបហាត់ប្រាណ តារាងបាល់ទាត់ បាល់ទះ
២.២២. សេវាកម្ម សម្អាងការ រោងការ តុការ
២.២៣. អាជីវកម្ម ឬសេវាកម្ម ទេសចរផ្សេងៗដូចជា លក់វត្ថុអនុស្សាវរីយ៍ ម៉ាស្សា ជាដើម
២.២៤. រោងពុម្ភ ខ្នាតធំ ក្នុងការផលិតសៀវភៅ ប្រតិទិន លិខិតអញ្ជើញផ្សេងៗ