ឧសភា 26, 2025

គម្រោងជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម

គម្រោង SSS ត្រូវបានរចនាឡើងដើម្បីជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs)។ គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ SMEs ដែលកំពុងប្រឈមមុខនឹងបញ្ហាមិនមានទ្រព្យធានាគ្រប់គ្រាន់ដើម្បីដាក់បញ្ចាំ សម្រាប់ការស្នើសុំហិរញ្ញប្បទាន ដែលអាចនឹងត្រូវបដិសេធទោះបីជាមានចំណូលល្អពីអាជីវកម្មក៏ដោយ។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :អតិបរមា ៥០​ ម៉ឹនដុល្លារអាម៉េរិក ឬសមមូលប្រាក់រៀល
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន :រហូតដល់ ៧ឆ្នាំ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ :ចាប់ពី ៨.២៥% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) | ៧.២៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ស៊ោហុយរៀបចំឥណទាន :០.៥០% វិស័យអាទិភាព | ១.០០% វិស័យធម្មតា

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី និងអ្នករួមខ្ចី រួមមាន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតដែលមានតម្លៃស្មើ
  • ឯកសារអាជីវកម្មដូចជា អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • ឯកសារបញ្ជាក់ចំណូលចំណាយ
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឯកសារផ្សេងៗទៀត តាមស្ថានភាពជាក់ស្តែងនៃអាជីវកម្ម

លក្ខណៈវិនិច្ឆ័យ

  • សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា
  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរយ៉ាងហោច ៥១%
  • សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្មត្រូវបានលើកទឹកចិត្ត

អត្ថប្រយោជន៍

  • ជួយការពារហិរញ្ញប្បទានដោយមិនចាំបាច់មានទ្រព្យធានា
  • ពង្រឹងសាច់ប្រាក់ក្នុងដៃ ដើម្បីស្តារឡើងវិញ ឬពង្រីកអាជីវកម្ម
  • បង្កើតប្រវត្តិឥណទានល្អ ដែលជាផ្លូវទៅរកឱកាសហិរញ្ញវត្ថុនាពេលក្រោយ

បន្ថែម

វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព...
នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី