កញ្ញា 18, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប”

ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប” ឲ្យកាន់តែមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន មានជាអាទិ៍៖

➡️ បង្កើនទំហំឥណទានពី ៦០០ពាន់ដុល្លារអាម៉េរិក ទៅជាមិនកំណត់ទំហំឥណទាន

➡️ បន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ៖

☑️ ៤.០០% សម្រាប់ឥណទានប្រាក់រៀល

☑️៥.៥០%​ សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំរហូតដល់ ១ លានដុល្លារអាម៉េរិក

☑️ ៤.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក​ ដែលមានទំហំធំជាង ១ លានដុល្លារអាម៉េរិក

➡️បង្កើនរយៈពេលនៃកម្ចី រហូតដល់ ១០ ឆ្នាំ

កម្មវិធីកម្ចីនេះ នឹងផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងធ្វើប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖

☑️ បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍

☑️ ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលគាំទ្រដល់វិស័យទេសចរណ៍

☑️ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលគាំទ្រដល់វិស័យទេសចរណ៍

 

សូមអញ្ជើញប្រឹក្សាយោបល់ អំពីផែនការអាជីវកម្ម និងស្វែងយល់បន្ថែមពីកម្មវិធីកម្ចីខាងលើ ជាមួយបុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ ដែលមានព័ត៌មានដូចខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ (855) 96 811 1118

ឬចុះឈ្មោះស្នើសុំហិរញ្ញប្បទានតាមរយៈតេឡេក្រាម៖ https://t.me/smebankcambodia_bot

បន្ថែម

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា