វិស័យគោលដៅ
វិស័យអាទិភាព វិស័យអាទិភាព ដែល ធ.ស.ក គាំទ្រ និងលើកទឹកចិត្តខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទានជូនដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរអាជីវកម្មរបស់ខ្លួន រួមមានវិស័យអទិភាព និងវិស័យទូទៅ។ ១. ការផលិត និងកែច្នៃម្ហូបអាហារ គឺជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬ រុក្ខជាតិ ដោយ កែច្នៃទាំងស្រុង ឬកែច្នៃ បឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។ ១.១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ ផលិតសាច់កំប៉ុងដូចជាត្រីកំប៉ុង សាច់គោកំប៉ុង សាច់ជ្រូកកំប៉ុង វេចខ្ចប់សាច់សត្វដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី ផលិតសាច់ក្រៀមដូចជា សាច់ជ្រូកក្រៀម សាច់គោក្រៀម កែច្នៃគ្រឿងសមុទ្រដូចជាបង្កង ក្តាម ខ្យង គុំ សារ៉ាយសមុទ្រ ចំរ៉ាញ់ខ្លាញ់ចេញពីសាច់សត្វដូចជាខ្លាញ់ជ្រូក ខ្លាញ់ត្រី ខ្លាញ់គោ ផលិតទឹកត្រី ផលិតទឹកប្រេងខ្យង កែច្នៃ និងផលិតទឹកដោះគោដូចជាទឹកដោះគោស្រស់ ទឹកដោះគោខាប់ កែច្នៃទឹកមាត់ត្រចៀកកាំ កែច្នៃសាច់សត្វគ្រប់ប្រភេទ សត្តឃាត គ្រប់ប្រភេទ ១.២. ការផលិត និងកែច្នៃម្ហូបអាហារចេញពីរុក្ខជាតិ, បន្លែ, …