កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប

«គម្រោងហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ត្រូវបានដាក់ឲ្យដំណើរការ និងអនុវត្តន៍កាលពីថ្ងៃទី១៣ ខែវិច្ឆុកា ឆ្នាំ២០២៣ ដោយផ្ទាល់ ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ (ក) បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ (ខ) ការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលគាំទ្រដល់វិស័យទេសចរណ៍ (គ) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគាំទ្រដល់វិស័យទេសចរណ៍

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន: មិនកំណត់ (អាស្រ័យតាមផែនការវិនិយោគជាក់ស្តែង)
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន:រហូតដល់ ១០ឆ្នាំ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ : រហូតដល់ ៤.០០% សម្រាប់ឥណទានប្រាក់រៀល | រហូតដល់ ៥.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំរហូតដល់ ១លានដុល្លារអាម៉េរិក | រហូតដល់ ៤.៥០% សម្រាប់ឥណទានប្រាក់ដុល្លារអាម៉េរិក ដែលមានទំហំធំជាង ១លានដុល្លារអាម៉េរិក
សោហ៊ុយរៀបចំឥណទាន :មិនមាន
រយៈពេលអនុគ្រោះបង់ប្រាក់ដើម :រហូតដល់ ២៤ខែ
ការសងត្រឡប់មុនកាលកំណត់ :មិនមានពិន័យ

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • ឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម  (ប្រសិនបើមាន)

លក្ខណៈវិនិច្ឆ័យ

  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្ម ដែលស្ថិតនៅក្នុងខេត្តសៀមរាប
  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរយ៉ាងហោច ៥១%
  • តម្រូវការមានទ្រព្យធានាដូចជា ដី ឬអាគារ

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ប្រកបដោយលក្ខខណ្ឌអនុគ្រោះ
  • បង្កើនប្រសិទ្ធភាព និងផលិតភាពសេវាកម្មទេសចរណ៍