សីហា 23, 2024

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានអញ្ជើញចូលរួមដោយលោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, លោក ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត។

 

អនុស្សវណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំរុញវឌ្ឍនភាពធុរកិច្ច សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែល្អប្រសើរ ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅកម្ពុជា។
តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសដែលជាសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ថែម

បណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាជាស៊េរីវគ្គទី២ស្តីពីការជំរុញសហគ្រិនភាព យុវជនក្រោមប្រធានបទ “យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ ដែលស្ថិតនៅក្នុងភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា